|
|
David Moyes អ្នកចាត់ការក្រុមញញួរដែក West Ham បានបង្ហើបថាក្លឹបគ្មានគម្រោងក្នុងការលក់ខ្សែបម្រើការពារ Declan Rice នារដូវក្តៅខាងមុខឡើយ ។
David Moyes បន្ថែមទៀតថា ៖ "បើសិនជាមានក្លឹបណាចាប់អារម្មណ៍ក្នុងការនាំយក Rice នោះគេត្រូវត្រៀមលុយយ៉ាងហោចណាស់ ១៥០លានផោន តែយើងគ្មានបំណងក្នុងការលក់គេទេនារដូវក្តៅខាងមុខ " ។
គួរបញ្ជាក់ថា West Ham ធ្លាប់ដាក់តម្លៃខ្លួនលើខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ១០០លានផោនកាលពីរដូវកាលដោះដូរកីឡការកាលពីខែមករា តែពេលនេះ West Ham បានតម្លើងថ្លៃរហូតដល់ ១៥០លានផោនបើសិនជាមានក្លឹបណាចង់បាន ៕
ប្រភព ៖ Fabrizio Romano
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...