|
|
លោក Antonio Conte អ្នកចាត់ការក្រុម Spurs បានអះអាងថាក្រុមរបស់លោកនឹងពិបាកក្នុងការជាប់ Top4 ណាស់នារដូវកាលនេះ ក្រោយពីបង្ហាញទម្រង់លេងមិនល្អសោះ ។
ក្រុម Spurs លេងចាញ់ក្រុម Aston Villa ក្នុងលទ្ធផល ២-០ នៅយប់មិញនេះក្នុងដីខ្លួនឯង។ បរាជ័យនេះដែរ បានធ្វើឱ្យក្រុមមាន់ខ្នាយមាសនេះធ្លាក់ទៅលេខ៥ក្នុងតារាង Premier League ទៅហើយ ខណៈដែលក្រុមបិសាចក្រហម Manchester United ហក់ឡើងទៅលេខ៤វិញ។ ការធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយនេះដែរ ក៏ធ្វើឱ្យលោក Conte បង្ហាញក្ដីបារម្ភច្រើនចំពោះចំណាត់ថ្នាក់របស់ Spurs នៅរដូវកាលនេះផងដែរ។
លោក Conte បាននិយាយថា៖ “រដូវកាលមុន យើងធ្វើឱ្យរឿងគួរឱ្យអស្ចារ្យ។ ហេតុអ្វី? ព្រោះយើងលេងតែពានមួយទេកាលនោះ ហើយកីឡាកររបស់យើងក៏មិនមានបញ្ហារបួសដែរនៅ១៥ប្រកួតចុងក្រោយ។ យើងមានកីឡាករជម្រើសល្អបំផុតគ្រប់ប្រកួត។ ខ្ញុំចាំច្បាស់កាលពីរដូវក្ដៅកន្លងទៅ នៅពេលយើងធ្វើបានល្អពីមុន គ្រប់គ្នាបានគិតថាយើងជាក្រុមប្រជែងពានហើយនៅឆ្នាំនេះ។ តែកុំភ្លេចថា ដើម្បីក្លាយជាក្រុមប្រជែងពានបាន អ្នកត្រូវមានក្រុមមួយដែលរឹងម៉ាំបំផុត។ កីឡាករ ១៤ទៅ១៥នាក់ ដែលពោរពេញដោយសមត្ថភាពស្មើគ្នា”៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
A.A.2.8.8.8 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ខ្សែបម្រើ Lesley Ugochukwu បានបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់គូប្រជែង Premier League Burnley ។ កិច្ចព្រមព្រៀងមួយត្រូវបានគេរាយការណ៍ថាមានតម្លៃជាង 20 លានដុល្លារ។...
Darwin Nunez គ្រោងនឹងចូលរួមជាមួយ Al-Hilal បន្ទាប់ពីកិច្ចព្រមព្រៀងពាក្យសំដីពេញលេញត្រូវបានឈានដល់រវាងភាគីពាក់ព័ន្ធទាំងអស់។...
អ្នកចាំទី Gianluigi Donnarumma សប្បាយចិត្តក្នុងការស្នាក់នៅ PSG សម្រាប់រដូវកាល 2025-26 ទោះបីជាមានការចាប់អារម្មណ៍ពី Manchester United ក៏ដោយ។...
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...