|
|
ក្លឹបស្ករគ្រាប់ Everton កំពុងធ្វើការសម្រេចចិត្តលើបេក្ខភាព ៣រូបដើម្បីជ្រើសតាំងជាអ្នកចាត់ការទូទៅ ។ Frank Lampard បច្ចុប្បន្ន
ជាបេក្ខភាពឈានមុខក្នុងការកាន់ដំណែងជាអ្នកចាត់ការទូទៅ ។
ខណៈ Vitor Pereira នៅតែជាជម្រើសទី តាមពីក្រោយដោយ Duncan Ferguson ។ គួរបញ្ជាក់ថាក្លឹបបានបណ្តេញអតីតគ្រូបង្វឹកលោក Rafael Benitez ដែលដឹកនាំបានត្រឹមតែ ៦ខែប៉ុណ្ណោះ ។
លោក Farhad Moshiri ម្ចាស់ក្លឹបរបស់ស្ករគ្រាប់ Everton បានហោះទៅទីក្រុងឡុងដ៏ដើម្បីធ្វើការសំណេះសំណាល ជាមួយបេក្ខភាពទាំង ៣។ គួរបញ្ជាក់ថាស្ថានភាពEverton ពេលនេះហាក់មិនសូវអំណោយផលប៉ុន្មានទេ ដោយឈរលេខ ១៦ ក្នុងពានរង្វាន់ Premier League ដោយលើសតែ ៤ពិន្ទុ ប៉ុណ្ណោះពីតំបន់កាត់ចេញ ៕
ប្រភព : Sky Sports
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...