|
|
អ្នកចាត់ការក្លឹប PSG លោក Luis Enrique បានសម្តែងការស្អប់ខ្ពើមរបស់គាត់ចំពោះសន្និសីទសារព័ត៌មាន និងត្រូវជួបជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំងមុន និងក្រោយការប្រកួតរបស់ក្រុមរបស់គាត់។
ថ្លែងនៅក្នុងសន្និសីទថ្មីៗនេះ លោកបានបង្ហើបថា ប្រសិនបើខ្ញុំត្រូវចុះហត្ថលេខាលើកិច្ចសន្យាដែលនឹងកាត់បន្ថយ 50% នៃប្រាក់ខែរបស់ខ្ញុំ ហើយខ្ញុំនឹងមិនចាំបាច់ចូលរួមសន្និសីទសារព័ត៌មានទៀតទេ ខ្ញុំនឹងចុះហត្ថលេខាលើវា។
នៅពេលអ្នកចុះកិច្ចសន្យាជាមួយក្លឹបមួយ អ្នកមានកាតព្វកិច្ចនិយាយជាមួយសារព័ត៌មាន។ ប្រសិនបើខ្ញុំអាចជៀសវាងរឿងនេះ ខ្ញុំនឹងធ្វើ។ ជាពិសេសការសម្ភាសន៍ក្រោយការប្រកួត។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញពិតជាហាក់មិនសូវជាមនុស្សជាមិត្តនឹងប្រព័ន្ធផ្សព្វផ្សាយ ហើយក៏មិនចូលចិត្តនិយាយជាមួយអ្នកកាសែតក្នុងពេលមានព្រឹត្តិការណ៍បែបនេះដែរ។
លោក Enrique បានដឹកនាំក្រុម PSG របស់គាត់ទៅកាន់ការចាប់ផ្តើមមិនស្គាល់ចាញ់ក្នុងរដូវកាល 2024-25 ដោយក្រុមទម្ងន់ធ្ងន់របស់បារាំងបានឈ្នះ 5 ប្រកួតក្នុងចំណោម 6 ប្រកួតរបស់ពួកគេរហូតមកដល់ពេលនេះ។
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...