|
|
Joe Cole អតីតខ្សែបម្រើក្រុមតោខៀវ Chelsea បានបញ្ចេញឈ្មោះតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool ថាជាកីឡាករល្អបំផុតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ។
តាមពិតទៅ Cole ចង់សំដៅលើខ្សែប្រយុទ្ធសញ្ជាតិអេហ្សីប Mo Salah បន្ទាប់ពីរូបគេអាចស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូន ៦លើក ក្នុង ២០ ប្រកួត នៅរដូវកាលនេះ។
បច្ចុប្បន្ន Salah កំពុងបំពេញបេសកកម្មនៅក្នុងពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក AFCON អោយក្រុមជម្រើសជាតិអេហ្ស៊ីប ហើយបើទោះបីជាគេអាក់ខានការប្រកួត PL ចំនួន ២ លើក ក៏រូបគេនៅឈរជាកីឡាករដែលមានគ្រាប់បាល់នាំមុខគេផងដែរ ៕
ប្រភព : BBC Sports
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...