|
|
លោក David Ornstein រាយការណ៍នៅក្នុង Athletic ថា Chelsea លែងបន្តការចុះហត្ថលេខាលើកីឡាករ Michael Olise ទៀតហើយ។
របាយការណ៍នេះបាននិយាយថា Chelsea មានអារម្មណ៍ថាហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះគឺ ហួសពីលទ្ធភាព ក្រុមតោខៀវចង់បានរចនាសម្ព័ន្ធប្រាក់ឈ្នួលដែលមានតុល្យភាព ហើយមានអារម្មណ៍ថាខ្សែប្រយុទ្ធ Crystal Palace មិនសមនឹងរឿងនេះទេ។
Chelsea ក៏បានគិតផងដែរថា ពួកគេមានខ្សែបម្រើស្លាបជើងឆ្វេងច្រើនរួចទៅហើយនៅក្នុងក្រុមជាមួយ Cole Palmer នឹង Noni Madueke ជាមួយ Omari Hutchinson និង Angelo Gabriel ។ Estavao Willian និង Kendry Paez ក៏នឹងចូលរួមជាមួយក្លឹបនៅឆ្នាំ 2025 ផងដែរ។
ក្លឹបចង់បន្ថែមការចុះហត្ថលេខាលើខ្សែប្រយុទ្ធពីរបន្ថែមទៀតនៅរដូវក្តៅ។
Ornstein បន្ថែមថា Olise បានជ្រើសរើសចុះហត្ថលេខាជាមួយ Bayern Munich ។
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...