|
|
យោងតាមសារព័ត៌មាន Diario Sport បានឱ្យដឹងថា Arsenal ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Arda Guler ពី Real Madrid ។
ក្លឹបអង់គ្លេសចង់ចុះហត្ថលេខាជាមួយ Guler ដោយមានវិធីសាស្ត្រស្រដៀងគ្នានេះដែរ ខណៈដែលពួកគេបានយក Martin Odegaard ពី Real Madrid កាលពី 3 ឆ្នាំមុន។
ដូច្នេះ Arsenal នឹងព្យាយាមចុះហត្ថលេខាលើ Guler ក្នុងលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល មុនពេលព្យាយាមឱ្យគាត់ចុះកុងត្រាជាអចិន្ត្រៃយ៍។
Guler ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនៅ Real Madrid ដោយសារតែខ្វះនាទីរបស់គាត់ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។
មានក្លឹបផ្សេងទៀតនៅអេស្បាញ និងអង់គ្លេសបានត្រៀមយក Guler ក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើ Madrid អនុញ្ញាតឱ្យគាត់ចាកចេញ។
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...