|
|
Florentino Perez ប្រធានក្លឹបរបស់ស្តេចស Real Madrid កំពុងស្វែងរកអ្នកជំនួសកន្លែងអ្នកចាត់ការបច្ចុប្បន្នលោក Carlo Ancelotti បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ Copa del Rey កាលពីសប្តាហ៏មុន ។
គួរបញ្ជាក់ថាកុងត្រារបស់ Ancelotti មានសុពលភាពដល់ ២០២៤ ក៏ប៉ុន្តែក្លឹបអាចនិងដកលោកចេញគ្រប់ពេល បើទោះបីជាបច្ចុប្បន្នក្លឹបកំពុងឈរកំពូលតារាងនៅ La Liga ក៏ដោយ ។
ហើយអ្នកចាត់ការថ្មីដែលលោក Perez ចង់បាននោះគឺអតីតអ្នកចាត់ការក្រុមឥន្រ្ទីដែកអាឡឺម៉ង់ Joachim Low ។ លោក Low មានបទពិសោធន៏ដឹកនាំក្រុមអាឡឺម៉ង់រយះពេលជាង ១៥ឆ្នាំហើយល្មមគ្រប់គ្រាន់និងកាន់ការងារនៅ Real Madrid បាន ៕
ប្រភព : Marca
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...
Real Madrid ត្រូវបានគេរាយការណ៍ថាបានប្រគល់អាវលេខ 25 ដល់ខ្សែបម្រើវ័យជំទង់ Franco Mastantuono ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្រុមជាផ្លូវការនៅថ្ងៃទី 14 ខែសីហា នេះបើយោងតាមប្រភពពី NoKai on X របស់ Real Madrid ។...
យោងតាមលោក Fabrizio Romano កីឡាករ Evann Guessand គ្រោងនឹងចូលរួមជាមួយក្រុម Aston Villa បន្ទាប់ពីក្លឹបនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ OGC Nice ។...
Fabrizio Romano បានរាយការណ៍ថា Manchester City គ្រោងនឹងបន្តកុងត្រារបស់ខ្សែបម្រើ Rodri ។...