|
|
ពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី4 ឆ្នាំ2024 នេះនឹងចាប់ផ្ដើមការប្រកួតជាផ្លូវការនៅចុងខែសីហានេះហើយ ខណៈក្រុមទាំង12ត្រៀមខ្លួនជាស្រេចដើម្បីប្រជែងគ្នា។
ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាកំពូលៗរួមមានឯកឧត្ដម ហ៊ុន ម៉ានី ឯកឧត្ដម សាយ សំអាល់ បានអញ្ជើញជាអធិបតីភាពក្នុងថ្ងៃប្រកាសបើកការប្រកួតកាលល្ងាចថ្ងៃទី16 ខែសីហា ឆ្នាំ2024។ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តកីឡាករតំណាងវិទ្យាល័យទាំង12ឲ្យខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាពដើម្បីឈានទៅដណ្ដើមជើងឯកសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្ដមថ្លែងអំណរគុណដល់វិស័យឯកជនពិសេស AIA ដែលបន្តចូលរួមសហការឧបត្ថម្ភជាមួយ ស.ស.យ.ក រៀបចំនូវពានរង្វាន់បាល់ទាត់នេះជាបន្តបន្ទាប់។ សង្ឃឹមថាវិស័យឯកជនផ្សេងៗទៀតងាកមកចូលរួមលើវិស័យកីឡានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
បញ្ជាក់ដែរថា ពិធីបើកការប្រកួតពានរង្វាន់បាល់ទាត់ AIA ជើងឯកវិទ្យាល័យ រដូវកាលទី៤ នេះឡើងកាលពីថ្ងៃទី16 ខែសីហា ឆ្នាំ2024 នៅអគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅចុងខែសីហា ឆ្នាំ2024 ដោយមានក្រុមចំនួន12វិទ្យាល័យចូលរួម និងប្រកួតរៀងរាល់ថ្ងៃពុធ-ព្រហស្បតិ៍ វេលាម៉ោង 3កន្លះនៅទីលានចំនួន3 វិទ្យាល័យជ្រោយចង្វា វិទ្យាល័យបឹងត្របែក និងវិទ្យាល័យច្បារអំពៅ។
កិច្ចព្រមព្រៀងរបស់ Al-Nassr សម្រាប់ Mason Greenwood នៅតែមិនប្រាកដប្រជា។...
David Ornstein បានរាយការណ៍ថា Manchester United បានដាក់សំណើដេញថ្លៃ 75 លានដុល្លារ បូកនឹង 10 លានដុល្លារបន្ថែមសម្រាប់ខ្សែប្រយុទ្ធ RB Leipzig Benjamin Sesko ។...
Real Madrid ត្រូវបានគេរាយការណ៍ថាបានប្រគល់អាវលេខ 25 ដល់ខ្សែបម្រើវ័យជំទង់ Franco Mastantuono ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្រុមជាផ្លូវការនៅថ្ងៃទី 14 ខែសីហា នេះបើយោងតាមប្រភពពី NoKai on X របស់ Real Madrid ។...
យោងតាមលោក Fabrizio Romano កីឡាករ Evann Guessand គ្រោងនឹងចូលរួមជាមួយក្រុម Aston Villa បន្ទាប់ពីក្លឹបនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយ OGC Nice ។...
Fabrizio Romano បានរាយការណ៍ថា Manchester City គ្រោងនឹងបន្តកុងត្រារបស់ខ្សែបម្រើ Rodri ។...