|
|
Nemanja Matic អតីតខ្សែបម្រើបិសាចក្រហម Manchester United បានចុះកុងត្រាផ្លាស់មកកាន់ក្លឹប Roma ជាផ្លូវការហើយនៅក្នុងថ្ងៃនេះ។
គួរបញ្ជាក់ថា Matic បានផ្លាស់ទៅ Roma នេះដោយគ្មានតម្លៃខ្លួនពី Man Utd ក្រោយរួមរស់អស់រយៈពេល ៥ឆ្នាំ ដោយចូលរួមប្រកួតឲ្យក្លឹបនេះសរុប ១៨៩ប្រកួត និងស៊ុតចូល ០៤គ្រាប់។ នេះជាលើកទី៣ហើយ ដែលខ្សែបម្រើខាងលើលេងក្រោមការដឹកនាំរបស់ លោក Jose Mourinho ដោយធ្លាប់លេងក្រោមការដឹកនាំរបស់លោកកន្លងមកគឺនៅ Chelsea និង Man Utd ៕
ប្រភព ៖ BBC Sport
RB Leipzig បានកំណត់ Harvey Elliott របស់ Liverpool ជាគោលដៅកំពូលរបស់ពួកគេដើម្បីជំនួសកន្លែង Xavi Simons ជាមួយនឹងការពិភាក្សាដំបូងអំពីលក្ខខណ្ឌផ្ទាល់ខ្លួនកំពុងដំណើរការហើយ នេះបើយោងតាម Fabrizio Romano ។...
លោក koji បាននិយាយថា ខ្ញុំដឹងថាគូប្រកួតក្នុងពូលខ្លាំង ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមដើម្បីទទួលបាន 3 ពិន្ទុ។ ខ្ញុំបានកាន់កាប់ក្រុមកម្ពុជារយៈពេល 10ថ្ងៃហើយ។ នេះជាលើកទី1 ហើយដែលខ្ញុំបានធ្វើការជាមួយក្រុមនារី។...
ក្រុម Arsenal ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងការប្រជែងយក Rafael Leao ដោយ Tottenham ត្រូវបានគេរាយការណ៍ថាបានបន្ថែមការតាមយកតារា AC Milan នេះបើយោងតាមរបាយការណ៍ Give Me Sport ។...
Liverpool និង Al-Hilal កំពុងបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Darwin Nunez ចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 46 លានដុល្លារនឹងបូកកម្មវិធីបន្ថែម។...
Paris Saint-Germain អាចនឹងងាកទៅរក Rodrygo Goes ជាអ្នកជំនួសតំណែង Bradley Barcola ប្រសិនបើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។...