|
|
Emile Smith Rowe បានធ្វើឱ្យអ្នកគាំទ្រភ័យខ្លាចបំផុតនៅពេលដែលគាត់ខកខានការទទួលជ័យជម្នះ 6-0 លើក្រុម West Ham United នាពេលថ្មីៗនេះ ទោះបីជាទើបតែជាសះស្បើយពីរបួសជង្គង់រយៈពេលវែងក៏ដោយ។
មុនពេលការប្រកួត Mikel Arteta បានបញ្ជាក់ថា Smith Rowe បាន ក្រឡាច់កជើងរបស់គាត់ ក្នុងការហ្វឹកហាត់។
របាយការណ៍បានអះអាងថា Smith Rowe បានដួលប៉ះទង្កិចកជើងរបស់គាត់ ខណៈដែលព្យាយាមគេចពីការរអិលក្នុងការហ្វឹកហាត់។ គាត់ថែមទាំងចង់លេងទាំងមានការឈឺចាប់ ប៉ុន្តែបុគ្គលិកពេទ្យរបស់ Arsenal បានណែនាំគាត់ហាមនឹងគាត់។
របួសហាក់មានលក្ខណៈតិចតួច ខណៈពេលនេះ The Metro បានរាយការណ៍ថាខ្សែបម្រើរូបនេះនឹងត្រូវត្រលប់មកវិញនៅពេលដែលក្រុមកាំភ្លើងធំប៉ះក្រុម Burnley នៅចុងសប្តាហ៍នេះ។
មុនពេលការប្រកួត Premier League ដ៏សំខាន់ដែលត្រូវតែឈ្នះ បន្ទាប់មកការប្រកួត Champions League ជុំទី 16 ជាមួយ FC Porto ការត្រលប់មកវិញរបស់ Smith Rowe នឹងក្លាយជាការជំរុញដ៏ធំមួយ។
Facebook Page Aa2888
RB Leipzig បានកំណត់ Harvey Elliott របស់ Liverpool ជាគោលដៅកំពូលរបស់ពួកគេដើម្បីជំនួសកន្លែង Xavi Simons ជាមួយនឹងការពិភាក្សាដំបូងអំពីលក្ខខណ្ឌផ្ទាល់ខ្លួនកំពុងដំណើរការហើយ នេះបើយោងតាម Fabrizio Romano ។...
លោក koji បាននិយាយថា ខ្ញុំដឹងថាគូប្រកួតក្នុងពូលខ្លាំង ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមដើម្បីទទួលបាន 3 ពិន្ទុ។ ខ្ញុំបានកាន់កាប់ក្រុមកម្ពុជារយៈពេល 10ថ្ងៃហើយ។ នេះជាលើកទី1 ហើយដែលខ្ញុំបានធ្វើការជាមួយក្រុមនារី។...
ក្រុម Arsenal ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងការប្រជែងយក Rafael Leao ដោយ Tottenham ត្រូវបានគេរាយការណ៍ថាបានបន្ថែមការតាមយកតារា AC Milan នេះបើយោងតាមរបាយការណ៍ Give Me Sport ។...
Liverpool និង Al-Hilal កំពុងបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Darwin Nunez ចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 46 លានដុល្លារនឹងបូកកម្មវិធីបន្ថែម។...
Paris Saint-Germain អាចនឹងងាកទៅរក Rodrygo Goes ជាអ្នកជំនួសតំណែង Bradley Barcola ប្រសិនបើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។...