|
|
ក្លឹប Bayern Munich បានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League ដោយក្លឹបមួយនេះលេងមិនដែលចាញ់ក្នុងវគ្គចែកពូលអស់រយៈពេល ៥ឆ្នាំមកហើយ។
បន្ទាប់ពីបានយកឈ្នះ Viktoria Plzen ក្នុងកីឡដ្ឋាន Allianz Arena កាលពីយប់ថ្ងៃអង្គារកន្លងទៅ ក្លឹបយក្សអាល្លឺម៉ង់មួយនេះបានក្លាយជាក្លឹបដំបូងគេក្នុង Champions League ដែលលេងមិនដែលចាញ់សោះចំនួន ៣១ប្រកួតជាប់ៗគ្នា។ ចំណោម ៣១ប្រកួតនេះ Bayern លេងស្មើតែ ៣ប្រកួតប៉ុណ្ណោះ ដោយ ២៨ប្រកួតទៀតឈ្នះទាំងអស់។ គួរបញ្ជាក់ថា Bayern លេងចាញ់លើកចុងក្រោយបង្អស់គឺនៅឆ្នាំ២០១៧ ដោយនៅកាលនោះចាញ់ក្លឹបបារាំង Paris Saint-Germain ក្នុងលទ្ធផល ៣-០។ កាលពីមុនកំណត់ត្រាលេងមិនដែលចាញ់នៅក្នុងវគ្គចែកពូល UCL ត្រូវបានកាន់កាប់ដោយក្លឹប Real Madrid។ ក្លឹបអេស្ប៉ាញមួយនេះ លេងអត់ចាញ់សោះចំនួន ៣០ប្រកួត ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport
RB Leipzig បានកំណត់ Harvey Elliott របស់ Liverpool ជាគោលដៅកំពូលរបស់ពួកគេដើម្បីជំនួសកន្លែង Xavi Simons ជាមួយនឹងការពិភាក្សាដំបូងអំពីលក្ខខណ្ឌផ្ទាល់ខ្លួនកំពុងដំណើរការហើយ នេះបើយោងតាម Fabrizio Romano ។...
លោក koji បាននិយាយថា ខ្ញុំដឹងថាគូប្រកួតក្នុងពូលខ្លាំង ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមដើម្បីទទួលបាន 3 ពិន្ទុ។ ខ្ញុំបានកាន់កាប់ក្រុមកម្ពុជារយៈពេល 10ថ្ងៃហើយ។ នេះជាលើកទី1 ហើយដែលខ្ញុំបានធ្វើការជាមួយក្រុមនារី។...
ក្រុម Arsenal ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងការប្រជែងយក Rafael Leao ដោយ Tottenham ត្រូវបានគេរាយការណ៍ថាបានបន្ថែមការតាមយកតារា AC Milan នេះបើយោងតាមរបាយការណ៍ Give Me Sport ។...
Liverpool និង Al-Hilal កំពុងបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Darwin Nunez ចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 46 លានដុល្លារនឹងបូកកម្មវិធីបន្ថែម។...
Paris Saint-Germain អាចនឹងងាកទៅរក Rodrygo Goes ជាអ្នកជំនួសតំណែង Bradley Barcola ប្រសិនបើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។...